អភិបាលខេត្ដបាត់ដំបងជំរុញអាជ្ញាធរជាប់ព្រំដែន កម្ពុជា-ថៃដាក់វិធានការម៉ឺងម៉ាត់ចំពោះពលករដែលមកពីថៃ

0
9

ខេត្ដបាត់ដំបង៖ លោក​ងួន រតន: អភិបាលខេត្ដបាត់ដំបង ជំរុញ និងបានដាក់ចេញនូវវិធានការមួយចំនួន ដល់រដ្ឋបាលស្រុកដែលនៅជាប់ព្រំដែនថៃ និងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវមានវិធានការម៉ឺងម៉ាត់ ដោយមិនត្រូវលើកលែងឱ្យពលករណាម្នាក់ត្រឡប់ទៅគេហដ្ឋានឬភូមិស្រុកឡើយ ដោយត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ និងត្រូវធ្វើតេស្តយកសំណាក ឱ្យបានត្រឹមត្រូវផងដែរ។

នៅក្នុងកិច្ចប្រជុំ នៃការចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កនៅតាមស្រុកជាប់ព្រំដែន ក្នុងខេត្ដបាត់ដំបង លោក ងួន រតន: អភិបាលខេត្ដបាត់ដំបងបាន អំពាវនាវដល់ក្រុមការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក  ឱ្យជួយ ណែនាំដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ បើមិនមានកិច្ចការចាំបាច់ទេសូមកុំទាន់មកប្រទេសវិញ និងបន្តធ្វើការងារ នៅទីនោះ រកប្រាក់ចំណូលសិន ចាំស្ងប់ព្រឹត្តិការណ៍សហគមន៍កូវីដ- ១៩ សិនចាំត្រឡប់មកវិញ។

លោកអភិបាលខេត្ដ ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដល់រដ្ឋបាលស្រុកដែលនៅជាប់ព្រំដែនថៃ និងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ “ត្រូវមានវិធានការម៉ឺងម៉ាត់ ដោយមិនត្រូវលើកលែងឱ្យពលករណាម្នាក់ត្រឡប់ទៅគេហដ្ឋានឬភូមិស្រុកឡើយ ដោយត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ និងត្រូវធ្វើតេស្តយកសំណាក ឱ្យបានត្រឹមត្រូវផងដែរ”។

លោកអភិបាលខេត្ដបន្តថា “មិនតែប៉ុណ្ណោះ ត្រូវមានវិធានការណ៍ ជួយទប់ស្កាត់ពលករខ្មែរចំណាកស្រុក កុំឱ្យឆ្លងដែនខុសច្បាប់ ដោយត្រូវពិភាក្សា ជាមួយភាគីថៃ ក្នុងការរៀបចំឱ្យពលករបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតែមួយ សម្រាប់ខេត្តបាត់ដំបង ដែលរដ្ឋបាលខេត្តបានកំណត់”។

លោកបន្ថែមថា “ការធ្វើបែបនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង រៀបចំឱ្យបងប្អូនពលករខ្មែរទាំងនោះបាន ធ្វើចត្តាឡីស័ក ដោយអនុវត្ត តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យមេរោគកូវីដ-១៩ រីករាលដាលចូលក្នុងសហគមន៍ ដោយត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងអនុវត្តវិធានការណ៍បន្ថែមរបស់ក្រសួងសុខាភិបាលនូវ កុំ ៣ ÷ ១- កុំជុំគ្នា , ២- កុំនៅកន្លែងបិទជិត , ៣- កុំប៉ះពាល់គ្នា ( កុំចាប់ដៃគ្នា )”៕

LEAVE A REPLY

Please enter your comment!
Please enter your name here