ថ្ងៃបុណ្យគ្រីស្ទម៉ាស! នាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋ យកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ១៩

0
9

ភ្នំពេញ÷ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) សម្ដេចតេជោ ហ៊ុន សែនអំពាវនាវពលរដ្ឋ យកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៥ ធ្នូនេះសម្ដេចតេជោបានលើកឡើងថា” ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។
ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់”។

សម្ដេចនាយករដ្ឋមន្ត្រីបាន ជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here