ផាកពិន័យ២០ម៉ឺន ទៅ ១លានរៀល ចំពោះអ្នករត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក

0
12

ខេត្តឧត្ដរមានជ័យ៖ អភិបាលខេត្ដឧត្ដរមានជ័យ អំពាវនាវឲ្យបងប្អូនពលកររួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍ ហើយប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាហេីយរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀល និងទោសព្រហ្មទណ្ឌ។

លោក ប៉ែន កុសល្យ បានថ្លែងក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការវិលត្រឡប់របស់ពលករមកពីប្រទេសថៃចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ពេលនេះមណ្ឌលចត្តាឡីស័កចំនួន៧ ក្នុងខេត្តរឧត្តមមានជ័យត្រូវបានពេញ ចំពោះពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជានាព្រឹកនេះត្រូវបានបញ្ជូនទៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តនីមួយៗលើកលែងតែពលករដែលធ្វើដំណើរមកពីតំបន់ប្រឈមមួយចំនួនត្រូវបានដាក់ធ្វើចត្តាឡីស័កនៅក្នុងខេត្តឧត្ដររមានជ័យ។

លោក បានឲ្យដឹងផងដែរ គិតត្រឹមថ្ងៃដែលមានព្រឹត្តិការណ៍ផ្ទុះក្នុងសហគមន៍នៅក្នុងប្រទេសថៃ មកដល់ថ្ងៃនេះពលករដែលត្រូវយកសំណាកមានចំនួន១៤១ នាក់ តាមច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់។

លោក បានអំពាវនាវឲ្យបងប្អូនពលកររួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍។
លោក​បន្តថាប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀល និងទោសព្រហ្មទណ្ឌ។

លោក​ក៏បានបន្តថាខណៈពេលនេះមណ្ឌលចត្តាឡីស័កចំនួន៧ ក្នុងខេត្តរឧត្តមមានជ័យត្រូវបានពេញ ចំពោះពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជានាព្រឹកនេះត្រូវបានបញ្ជូនទៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តនីមួយៗលើកលែងតែពលករដែលធ្វើដំណើរមកពីតំបន់ប្រឈមមួយចំនួនត្រូវបានដាក់ធ្វើចត្តាឡីស័កនៅក្នុងខេត្តឧត្ដររមានជ័យ។

លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃដែលមានព្រឹត្តិការណ៍ផ្ទុះក្នុងសហគមន៍នៅក្នុងប្រទេសថៃ មកដល់ថ្ងៃនេះពលករដែលត្រូវយកសំណាកមានចំនួន១៤១ នាក់ តាមច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១១:០០ នាទីព្រឹកនេះពលករដែលធ្វើការចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មានចំនួន១០២ នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here