ស្ថានទូតកម្ពុជា អំពាវនាវដល់ពលករខ្មែរបន្តសហការជាមួយរាជរដ្ឋាភិបាលថៃ កំឡុងពេលផ្ទុះជំងឺកូវីដ១៩

0
12

ប្រទេសថៃ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពូជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍ អំពាវនាវដល់ពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត កុំធ្វើការចល័តឬរត់គេចពីមួយកន្លែងទៅមួយកន្លែងអោយសោះ នៅក្នុងកំឡុងពេលការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ថ្មីៗនេះ ដើម្បីអនុវត្តវិធានការនាៗរបស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្លួន និងមានប្រសិទ្ធភាពខ្ពស់ ។

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍បានធ្វើការអំពាវនាវដល់ពលរដ្ឋកម្ពុជាទាំងអស់ដែលនៅក្នុងប្រទេសថៃ ក្នុងការចុះចែកអំណោយដល់ពលរដ្ឋខ្មែរ ដែលជាពលកររស់នៅជាយទីក្រុងបាងកក ជាប់ព្រំបទល់ខេត្តសមុទ្រសាខនជិត២០០គ្រួសារនាថ្ងៃទី២៥ធ្នូឆ្នាំ២០២០ថា សុំអោយពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត កុំធ្វើការចល័តឬរត់គេចពីមួយកន្លែងទៅមួយកន្លែងអោយសោះ នៅក្នុងកំឡុងពេលការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ថ្មីៗនេះ ដើម្បីអនុវត្តវិធានការនាៗរបស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្លួន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យដើម្បីចូលរួមបង្កើន និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត ។

ស្ថានទូតកម្ពុជាបានបង្ហាញវិធីទាក់ទង នៅក្នុងករណីនេះបើបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកស្ថានទូតតាមរយៈ facebook page ឬលេខទូរស័ព្ទ 092 8050561ផ្នែកកុងស៊ុលសិស្សនិស្សិត និងលេខ 0940925905 ផ្នែកទទួលបន្ទុកពលករ។

គូឲ្យដឹងផងដែរថា អំណោយដែលស្ថានទូនចែកជូនពលរដ្ឋទាំងនោះរួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ស្ករស អំបិល និងម៉ាស ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here