មិត្តចិនផ្ដល់ជំនួយ ជាង៣០ម៉ឺនដុល្លារ ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា

0
13

ភ្នំពេញ៖ ក្រសួងការបរទេសចិនតាមរយ:ស្ថានទូតចិនប្រចាំកម្ពុជាបានផ្ដល់ជំនួយឧបករណ៍សម្ភារការិយាល័យ ដែលមានទឹកប្រាក់ចំនួន២លានយ័ន ស្មើនឹង ៣០,៦៣៥៩ដុល្លារ ប្រគល់ជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ការងារខាងគណៈកម្មាការ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឲ្យកាន់តែជិតស្និទ្ធឡើង។

ក្នុងពិធីប្រគល់សម្ភារនេះកាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា បានលើកឡើងថា “ក្នុងនាមគណៈកម្មាធិការកម្ពុជា ក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួ លអន្តររដ្ឋាភិបាល កម្ពុជា-ចិន ក្នុងឱកាសពិធីប្រគល់អំណោយ សម្ភារការិយាល័យយ៉ាងច្រើន ដែលជាអំណោយរបស់ ក្រសួងការរបរទេសចិន ដែលមានតម្លៃ២លានយ័ន ផ្ដល់ជូនគណៈកម្មាធិការកម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសា ស្រ្តគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងចិន ព្រមទាំង ផែនការសកម្មភាព៥ឆ្នាំ ដើម្បីបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន (២០១៩-២០២៣) ឲ្យមានប្រសិទ្ធភាពខ្ពស់”។

លោកបន្ដថា ជំនួយឧបត្ថម្ភដ៏សំខាន់នេះ ដែលមានសម្ភារការិយាល័យសំម្បូរបែបយ៉ាងច្រើន នឹងជួយសម្រួលដល់ការ ងាររបស់គណៈកម្មាធិការកម្ពុជា ដែលមានស្ថាប័នក្រសួង ចំនួន១៧ជាសមាជិកដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរលើគ្រប់វិស័យ ដើម្បីអនុវត្តឲ្យបានលទ្ធផលល្អ នៃកិច្ចប្រជុំគណៈកម្មាធិការស ម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា កន្លងមក ជាពិសេសបញ្ជីការងារបន្ទាន់ ដែលត្រូវធ្វើឲ្យ សម្រេច។

លោករំលឹកថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមជាអធិបតីភាពជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន(CCFTA) ដែលបាននំាឲ្យពាណិជ្ជកម្មរវាង កម្ពុជា និងចិន កាន់តែមានទំហំធំធេងថែមទៀត លើសពី១០ប៊ីលានដុល្លារអាមេរិក នៅឆ្នំា២០២៣ ដែលបានគ្រោងទុក ជាពិសេស ការនំាចេញកសិផលកម្ពុជាឲ្យបានច្រើនថែមទៀតទៅប្រទេសចិន។

លោកអំណរគុណចំពោះ លោក វ៉ាង យី និងក្រសួងការបរទេសចិន ដែលបានផ្ដល់នូវសំភារៈការិយាល័យអេឡិចត្រូនិចជាច្រើនទំាងនេះដើម្បីនឹងសម្រួលការងារគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ និងទទួលឧបករណ៍ សម្ភារការិយាល័យ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ចំណែកភាគីចិនតំណាងដោយលោក វ៉ាង យី អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here