ការធ្វើចត្តាឡីស័ក មិនមែនជាការឃុំខ្លួនពលករនោះទេ ដូច្នេះសូមកុំយល់ច្រឡំ

0
8

ឧត្ដរមានជ័យ៖ លោកអភិបាលខេត្ដឧត្ដរមានជ័យបានលេីកឡេីងថាការដាក់បងប្អូនពលករឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃនេះ គឺក្នុងគោលបំណងបង្កើន ការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយការធ្វើចត្តាឡីស័ក មិនមែនជាការឃុំខ្លួនពលករនោះទេ ដូច្នេះសូមកុំយល់ច្រឡំ ផ្ទុយទៅវិញត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងការបន្តដឹកនាំក្រុមការងារចុះពិនិត្យ សម្រួលដល់ពលករដែលធ្វើការចំណាកស្រុកមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ថា ការដាក់បងប្អូនពលករឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃនេះ គឺក្នុងគោលបំណងបង្កើន ការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។

លោកបានបន្ថែមថា ការធ្វើចត្តាឡីស័កនេះ មិនមែនជាការឃុំខ្លួនពលករនោះទេ ដូច្នេះសូមកុំយល់ច្រឡំ ផ្ទុយទៅវិញត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងទិសដៅរួមគ្នាការពារជំងឺកូវីដ ១៩ កុំឱ្យមានការចម្លងដល់ បងប្អូន ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។

គួឲ្យដឹងផងដែរថា សម្រាប់ពលករដែលធ្វើចត្តាឡីស័ក ១៤ថ្ងៃ រដ្ឋបាលខេត្តក៏បានយកចិត្តទុក្ខដាក់ចំពោះការផ្គត់ផ្គង់ចំពោះការស្នាក់នៅ ចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនពលករផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here