អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀតជាសះស្បើយ ខណៈ​អ្នកជំងឺកំពុងព្យាបាលនៅសល់ត្រឹម៤នាក់

0
10

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤នាក់ និងរកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេចំណែក​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​សល់​ត្រឹម​តែ៤នាក់ទៀតប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០​បានឲ្យ​ដឹង​ថា
បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤នាក់ ក្នុងនោះ១នាក់បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍និង៣នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស។

ក្រសួងបានឲ្យដឹងថាអ្នកដែលជាសះស្បើយពាក់ព័ន្ធនឹព្រឹត្តុការណ៍សហគមន៍ជាបុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំមានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកងរាជធានីភ្នំពេញបានទៅហាងZendoសាខាបឹងកេងកងកាលពីថ្ងៃទី២៧ធ្នូឆ្នា២០២០ត្រូវបានព្យាបាលជាសះស្បើយដោយ
ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ចំណែក ករណីជាសះស្បើយចំនួន០៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជាដែលមិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាមាន៖

១.បុរសជនជាតិហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រូវ បានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យ ចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

២.ស្ត្រីជនជាតិជប៉ុនអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពី ប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជា សះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ។

៣.ស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើ ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរលទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើវិភាគវត្ថុសំណាកដែលទទួលបានចំនួន ៨សំណាក គឺមាន លទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែលនៅក្នុងចំនួននេះ មានអ្នកជាសះ
ស្បើយ សរុបចំនួន ៣៨នាក់ (ស្រី ១៨នាក់ និងប្រស ២០នាក់)។

សូមជម្រាបថាអ្នកឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសមានចំនួន៣៦៤នាក់ បានព្យាបាលជាសះស្បើយចំនួន៣៦០នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here