ភ្នំពេញ៖ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ធ្នូនេះថា នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ។
ទិដ្ឋភាពសំខាន់ៗទាំង ២នោះរួមមានដូចខាងក្រោម៖
ទី១.ជាការបញ្ចប់ទាំងស្រុងនៃជម្លោះរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យកម្ពុជាមានការឯកភាពជាតិ ការឯកភាពទឹកដី ក្រោមដំបូលតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងតែមួយ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយ:ពេលប៉ុន្មាន ៥០០ ឆ្នាំចុងក្រោយនេះ។
ទី២.សន្តិភាព បានផ្តល់ឱកាសឲ្យកម្ពុជាអាចផ្តោតអារម្មណ៍ ទាំងស្រុងក្នុងការប្រមូលនូវធនធាន (ធនធានសេដ្ឋកិច្ច និងធនធានមនុស្ស) ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៍ដូចជាការធ្វើសមាហរណកម្មខ្លួន ទៅក្នុងតំបន់ និងក្នុងពិភពលោក៕
