ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី៣១ខែធ្នូ ដល់ថ្ងៃទី៣មករា ឆ្នាំ២០២១តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងចុះត្រជាក់ខ្លាំង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣០ធ្នូដល់ថ្ងៃទី៥មករាឆ្នាំ២០២១បានឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិនដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ដល់ថ្ងៃទី៣ ខែមករា២០២១ ក្នុងនោះនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី១៦-១៨អង្សាសេ និងអតិបរមា មានពី២៥-២៧អង្សាសេ។បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និងអតិបរមា មានពី ២៦-២៨អង្សាសេ។ ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។
ដោយឡែកតំបន់មាត់សមុទ្រវិញមានសីតុណ្ហភាពអប្បបរមា មានពី ២២ -២៤អង្សាសេនិង -ឮសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សាសេ។
ជាមួយគ្នានោះដែរក្រសួងក៏បានអំបាវនាវដល់ប្រជាពលរដ្ឋនិងសូមសាធារណជនជ្រាបជាព័ត៌មានពិសេស វីរៈកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ដោយឡែកសម្រាប់ប្រជានេសាទ និងអ្នក ដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់៕