តំបន់ប្រេងក្នុងសមុទ្ររបស់កម្ពុជា មិនមានការត្រួតស៊ីគ្នាជាមួយថៃទេ

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជា មិនមានការត្រួតស៊ីគ្នាជាមួយថៃនោះទេពោលចម្ងាយពីប្រទេសថៃ ប្រមាណជាង៣០០គីឡូម៉ែត្រ ខណៈចម្ងាយពីខេត្តព្រះសីហនុ ត្រឹមតែជាង១០០គីឡូម៉ែត្រតែប៉ុណ្ណោះ។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។ជាពិសេសចំណូលដែលបានមកពីប្រេងនឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល។

ក្នុងពិធីថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា«លុយបានមកពីប្រេង ខ្ញុំនឹងឆ្លើយប្រាប់ថា ខ្ញុំនឹងផ្ដល់អាទិភាពទៅលើវិស័យអប់រំនិងសុខាភិបាល។តំណក់ប្រេងនេះជាពរជ័យសម្រាប់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលថ្មី ជាប្រភពចំណូលថ្មី»។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានប្រកាសពីជោគជ័យ នៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្មែរ។ នៅពេលនេះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here