ដំណឹងល្អ! អ្នកជំងឺកូវីដ១៩ មា្នក់ទៀតបានជាសះស្បើយ ខណៈកំពុងបន្តព្យាបាលសល់ ៣នាក់ប៉ុណ្ណោះ

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី២៩ ធ្នូ មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងមិនមានករណីឆ្លងថ្មីនោះទេ ស្របពេលដែលអ្នកកំពុងព្យាបាលបន្តសល់តែ ៣នាក់ប៉ុណ្ណោះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថ អ្នកដែលត្រូវបានព្យបាលជាសះស្បើយ ជាបុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៣០ ធ្នូ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣៦១នាក់ និងកំពុងសម្រាកព្យាបាល ៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here