ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតចំនួន២ដាច់ដោយឡែកពីគ្នា អញ្ជើញនាយកក្រុមហ៊ុនចិនចំនួន២ ឲ្យមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ។
ជាក់ស្តែងនៅក្នុងលិខិតចំនួន២នេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនទាំង២នោះរួមមាន៖
ទី១៖ លោក FAN YUN នាយកក្រុមហ៊ុន ស៊ីនដាស៊ុន ថេកស្ថាយ (XINDASHUN TEXTILES CO.,LTD។
ទី២៖ លោកស្រី CHOU LI HUA នាយក្រុមហ៊ុន ចុង យ៉ូវ (ZHONG YOV CO.,LTD)៕