មេខ្លោងដែលនាំពលករលួចឆ្លងដែនខុសច្បាប់ បើចាប់បានគឺត្រូវចាប់ដាក់គុក

0
10

ឧត្តរមានជ័យ៖ អភិបាលខេត្ដបន្ទាយមានជ័យថ្លែងថា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យគឺច្រកបិទជិតទាំងអស់ ប៉ុន្តែបើមានមេខ្លោងនាំពលករលួចឆ្លងដែនដោយខុសច្បាប់ បើចាប់បានគឺត្រូវដាក់គុកហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយបន្តតាមមូលដ្ឋានផង។

លោក ប៉ែន កុសល្យ មានប្រសាសន៍ ក្នុងការអញ្ជើញចូលរួមចែកមធ្យោបាយ សម្ភារដល់តំណាងប្រជាកសិករចំនួន ៤០រូប ដែលមកពីសហគមន៍កសិកម្មនិងបណ្តុំអាជីវកម្មដំណាំបន្លែ ស្រូវនិងដំណាំដំឡូងមី របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននិងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIRE «អាស្ព្រាយ» ប្រចាំឆ្នាំ២០២០ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យ ថា ជំងឺកូវីដ ១៩ រលកថ្មីនេះគឺសាហាវជាងមុន ដែលធ្វើឲ្យបងប្អូនពលករមកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ជាមធ្យម ក្នុងមួយថ្ងៃប្រហែល១៥០នាក់។

លោកអភិបាលខេត្ដបានអំពាវនាវដល់ពលរដ្ឋថា បើសិនមានបងប្អូនរត់មកពីប្រទេសថៃត្រូវរាយការណ៍ភ្លាមមក មេភូមិ មេប៉ុស្តិ៍ ដើម្បីយកគាត់មកធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃ រកសំណាកមេរោគកូវីដ១៩ ប៉ុន្តែបើយើងលាក់បាំងស្របពេលដែលសាច់ញាតិយើង ផ្ទុកមេរោគកូវីដ១៩មកពីប្រទេសថៃនោះ ច្បាស់ជាឆ្លងចូលសហគមន៍ហើយ ដូច្នេះភូមិរបស់យើងត្រូវតែបិទហើយយើងក៏មិនអាចដើរទៅណាបានដែរ។

លោកអភិបាលខេត្តបន្តថា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យគឺច្រកបិទជិតទាំងអស់ ប៉ុន្តែបើមានមេខ្លោងនាំពលករលួចឆ្លងដែនដោយខុសច្បាប់ បើចាប់បានគឺត្រូវដាក់គុកហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយបន្តតាមមូលដ្ឋានផង។

លោកអភិបាលខេត្ដបន្ថែមថា អ្នកមកពីថៃ ឬមកពីស្រុកគេ បើអត់ធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃ គឺប្រឈមនិងការមានទោសទណ្ឌ ប៉ុន្តែបើធ្វើចត្តាឡីស័កបាន៥ថ្ងៃ ហើយលួចរត់ បើគេចាប់បានវិញគឺត្រូវពិន័យជាប្រាក់២០ម៉ឺន រៀលទៅ១លានរៀល និងត្រូវជាប់ទោសទណ្ឌទៀត។

គួរឲ្យដឹងផងដែរថា ក្នុងបណ្តុំអាជីវកម្មបន្លែចំនួន ៣បណ្តុំ ដោយបណ្តុំនីមួយៗទទួលបាន ម៉ាស៊ីនវាយបំបែកដី និងលើករងចំនួន៣០គ្រឿង ក្នុងនោះបណ្តុំស្រុកអន្លង់វែង១០គ្រឿង និងបណ្តុំស្រុកត្រពាំងប្រាសាទ២០គ្រឿង។

បណ្តុំអាជីវកម្មបន្លែចំនួន ៤បណ្តុំ (ក្រុងសំរោង) គឺផ្តល់ជូនផ្ទះសំណាញ់ដល់កសិករចំនួន ៤គ្រួសារ ។

បណ្តុំអាជីវកម្មស្រូវចំនួន ៤បណ្តុំ (ក្រុងសំរោង, ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល) គឺផ្តល់ជូន រថយន្ត ចំនួន៤គ្រឿង សំរាប់ ព្រួសស្រូវ បាញ់ថ្នាំ និងបាចជី)ក្នុងបណ្តុំនីមួយៗ ទទួលបាន១គ្រឿង។

បណ្តុំអាជីវកម្មដំឡូងមីចំនួន០២បណ្តុំ (ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល) គឺគឺផ្តល់រថយន្តសំរាប់បាញ់ថ្នាំ ចំនួន២គ្រឿងសំរាប់ បាញ់ថ្នាំស្មៅ និងជីទឹក ។

ចំពោះកសិករដែល ទទួលបាននូវម៉ាស៊ីនខាងលើ សុទ្ធតែជាកសិករគំរូ ដែលបានកំពុងដាំបន្លែ លក់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងផ្គត់ផ្គង់អោយក្រុមហ៊ុន ឆ្ពោះទៅកាន់ទីផ្សាររាជធានីភ្នំពេញ ដើម្បីសំរួលដល់កំលាំង ពលកម្មរបស់ពួកគាត់ក្នុងការ ដាំដុះនិងមានលទ្ធភាពពង្រីកផ្ទៃដីឲ្យកាន់តែធំជាងមុន ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានប្រាក់ចំណូលខ្ពស់ពី ខ្សែច្រវាក់ផលិតកម្មបន្លែ នៅតាមបណ្តុំនីមួយៗ។

ជាមួយគ្នាផងដែរ អង្គការ GIZ បានចែកជូននូវឧបករណ៍អូសដាំគ្រាប់ស្រូវ ចំនួន ៥គ្រឿង សំរាប់ផ្តល់ជូន ប្រជាកសិករនៅក្នុងសហគមន៍កសិកម្ម ចំនួន៤គ្រឿង ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here