ទូតខ្មែរនៅមីយ៉ាន់ម៉ា ប្រាប់ឱ្យពលរដ្ឋ បន្តប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះជំងឺកូវីដ-១៩

0
7

ភ្នំពេញ៖ ទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានចេញសេចក្ដី អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសនេះ បន្តប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះជំងឺកូវីដ-១៩។

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអំពាវនាវដល់ព្រះសង្ឃ ដូនជី និងបងប្អូនសហគមន៍ខ្មែរ ទាំងអស់ ដែលកំពុងគង់សិក្សានិងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា សូមបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងចូលរួមអនុវត្ត វិធានការនានារបស់ក្រសួងសុខាភិបាលនិងកីឡា ក៏ដូចជា សេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ប្រទេសមីយ៉ាន់ម៉ា ដែលមានស្រាប់ ពាក់ព័ន្ធនឹងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស នៅក្នុងអំឡុងពេលនៃការ មកដល់នៃរដូវរងានាចុងឆ្នាំ២០២០ និងដើម ឆ្នាំ២០២១ ខាងមុនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បញ្ជាក់ថា ទោះបី អត្រានៃអ្នកឆ្លងនៅប្រទេសមីយ៉ាន់ម៉ាមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែស្ថានការណ៍ ទូទៅនៃជំងឺកូវីដ-១៩នៅលើពិភពលោក នៅតែមានលក្ខណៈផុយស្រួយ និងមិនទាន់ប្រាកដប្រជានៅឡើយទេ ដែលហានិភ័យនៃការឆ្លងរីករាលដាលខ្ពស់អាចកើតមានឡើងវិញគ្រប់ពេលវេលា និងឆាប់រហ័សបំផុត។ ដូច្នេះ សូម ព្រះសង្ឃ ដូនជី និងបងប្អូនសហគមន៍ខ្មែរទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីចៀសវាងការឆ្លងជាយថាហេតុ។

ប្រភពដដែលបញ្ជាក់ថា ក្នុងករណីមានកិច្ចការបន្ទាន់ផ្សេងៗ សូមធ្វើទំនាក់ទំនងមកលោក ម៉ៅ ដារ៉េត លេខាធិការទី១ របស់ស្ថានឯកអគ្គរាជទូតតាមលេខទូរសព្ទ +959 445 399 399៕

LEAVE A REPLY

Please enter your comment!
Please enter your name here