ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាព បរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អជ្ញាធរជាតិអបសារា នៅថ្ងៃទី៣០ ធ្នូនេះ បានឲ្យដឹងថា នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខាន ដោយសារជំងឺកូវីដ១៩ យ៉ាងណាក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច តូបលក់ដូរ ការដាំដើមឈើចម្រុះ និងដាំស្មៅលម្អ ដែលបង្កើតឱ្យបរិស្ថានខាងមុខនេះ មានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប៕