ភ្នំពេញ៖ នៅក្នុងឱកាស ចូលឆ្នាំសកល ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជាមួយនឹងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បាន សរសេរយ៉ាងដូច្នេះថា ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នៅក្នុងឱកាសចូលឆ្នាំសកលនេះ សូមបងប្អូនមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយនៅទូទាំងប្រទេស៕