ដំណឹងបន្ទាន់! គិតត្រឹមល្ងាចនេះមានពលករខ្មែរ មកពីថៃ៦នាក់ហើយ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩

0
14

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសឲ្យដឹងថាគិតត្រឹមល្ងាចនេះមានពលករខ្មែរមកពីថៃ៦នាក់ហើយត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ខណៈបើតាមការឲ្យដឹងពីវិទ្យាស្ថានប៉ាស្ទ័រថ្ងៃនេះអាចមានអ្នកឆ្លងលើសជាង១០នាក់។
តាមរយៈសារពិសេសបន្ទាន់មួយផ្ញើជូនជនរួមជាតិខ្មែរទាំងអស់ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបញ្ជាក់ថា ”
មកដល់ម៉ោង៥ល្ងាចនេះគឺយើងមានឆ្លង៦នាក់បើតាមវិទ្យាស្ថានប៉ាស្ទ័រឲ្យដឹងនៅមានការសង្ស័យច្រើនទៀតដែលអាចថ្ងៃនេះយើងមានអ្នកឆ្លងអាចកើនលើសជាង១០នាក់”។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាមិនឲ្យដឹកពលករមកពីប្រទេសថៃ ចេញមកធ្វើចត្ដាឡីស័ក្ដនៅតាមបណ្ដាខេត្តផ្សេងៗនោះទេគឺត្រូវធ្វើនៅខេត្តដែលជាប់ព្រំដែននោះតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា “ផ្នែកដឹកជញ្ជូន ត្រូវផ្អាការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃ ហើយត្រូវពង្រឹងសមត្ថភាពនៃការធ្វើចត្តាឡីស័ក្ដនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័ក្ដនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here