ឆ្នាំ២០២០រមណីយដ្ឋានអង្គរ ទាក់ទាញភ្ញៀវទេសចរបរទេសជាង ៤០ម៉ឺននាក់ និងរកចំណូលបានជាង ១៨លានដុល្លារ

0
9

ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤០០,៨៨៩នាក់ បានទិញបណ្ណចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៨,៦៥៤,៨២៨ដុល្លារអាមេរិក។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថាសម្រាប់ខែធ្នូ ឆ្នាំ២០២០នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ៥២,៥៤៣ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ១,១៦៩នាក់។

សម្រាប់ឆ្នាំ២០២០នេះដែរ គឺភ្ញៀវបរទេសដែលបាននទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៨១.៨២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។ សម្រាប់ចំណូលសរុប ១៨,៦៥៤,៨២៨ដុល្លារអាមេរិក គឺមានការថយចុះ ៨១.១៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩កន្លងទៅ។
ក្នុងឆ្នាំ២០២០នេះដែររដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួនសរុប ៨០១,៧៧៨ដុល្លារអាមេរិកដែលបានមកពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here