ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១ មករា ២០២១នេះបានឲ្យដឹងថា ក្នុងឆ្នាំ២០២០កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន គិតជាទឹកប្រាក់មានចំនួន៥៣៨ ៨៤៦ ៦២០ ដុល្លារអាមេរិក។
លោករដ្ឋមន្រ្តីបានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកក្នុងន័យដើមទាំងស្រុងថា លទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ២០២០ មានដូចជា
១. ផលិតផលសរុប និងស្ថានភាពស្បៀង៖
– ផ្ទៃដីដាំដុះ ចំនួន ៣ ៤០៤ ១៣១ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ៣ ២៦៨ ៩៦៨ ហិកតា
– ទិន្នផលមធ្យម ចំនួន ៣,៣៤៥ តោន/ហិកតា
– បរិមាណផលសរុប ចំនួន ១០ ៩៣៥ ៦១៨ តោន
– អតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន
– អតិរេកស្បៀងសរុប (គិតជាអង្ករ) ចំនួន ៣ ៧៩០ ១៦៨ តោន
– តម្លៃផលិតផលលសរុបស្រូវនិងអង្ករ ចំនួន ៣ ៨២៣ ៤៣៤ ០៨០ ដុល្លារអាមេរិក
២. ការនាំចេញ៖
– បរិមាណនាំចេញអង្ករសរុប ចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១,៤០% ធៀបទៅនឹងឆ្នាំ២០១៩
– តម្លៃសរុបនៃការនាំចេញអង្ករ ចំនួន ៥៣៨ ៨៤៦ ៦២០ ដុល្លារអាមេរិក
– បរិមាណនៃការនាំចេញស្រូវសរុប ចំនួន ២ ៨៩៣ ៩៥១ តោន
– តម្លៃសរុបនៃការនាំស្រូវចេញ ចំនួន ៧២៣ ៤៨៧ ៧៥០ លានដុល្លារអាមេរិក
– គោលដៅនៃការនាំចេញ ចំនួន ៦០ ប្រទេស
+ ប្រទេសចិន ចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១,៩០% នៃការនាំចេញអង្ករសរុប
+ សហភាពអ៊ឺរ៉ុប (២៤ប្រទេស) ចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩,៥០% នៃការនាំចេញអង្ករសរុប
+ បណ្តាប្រទេសអាស៊ាន(៦ប្រទេស) ចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២,៥៨% នៃការនាំចេញអង្ករសរុប
+ គោលដៅផ្សេងទៀត(២៩ប្រទេស) ចំនួន ១១០ ៧០០ តោន ស្មើនឹង ១៦,០២% នៃការនាំចេញអង្ករសរុប
– ក្រុមហ៊ុននាំចេញមាន ចំនួន ៧៦ ក្រុមហ៊ុន៕