ឧកញ៉ា ម៉ុង ប្ញទ្ធី បើកការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូ នៅឃុំសែនដី ស្រុកសំរោងទង

0
10

ភ្នំពេញ: នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ លោក ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវមួយខ្សែ ក្រាលកៅស៊ូប្រភេទ(DBST) ដែលមានទទឹងប្រវែង៦ម៉ែត្រ និងបណ្តោយប្រវែង៥,៩០០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ១៣០តាមបណ្តោយផ្លូវលេខ១២៧ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក ម៉ុង ប្ញទ្ធី បានពាំនាំនូវការផ្តាំផ្ញើរនូវសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះប្រជាពលរដ្ឋរស់នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។

លោក បានផ្តាំផ្ញើរទៅប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងអស់ សូមកុំចាក់ដីឱ្យខ្ពស់ជាងផ្លូវ កុំដាក់ផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវ និងកុំសង់សំយាបផ្ទះរំលោភមកលើផ្លូវ។

លោកបានជម្រាបជូនអង្គពិធីថា ការជួសជុល និងកសាងផ្លូវនេះ ចំណាយថវិកាជាង ៦០ម៉ឺនដុល្លារ ត្រូវចាក់កៅស៊ូប្រភេទ(DBST) មានជញ្ចើមផ្លូវ ១ម៉ែត្រកន្លះ និងប្រឡាយទឹក១ម៉ែត្រកន្លះ ទទឹងផ្លូវប្រវែង១២ម៉ែត្រ និងបណ្តោយផ្លូវប្រវែង៥,៩០០ម៉្រែត នឹងសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅមុនពេលបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។
ក្នុងឱកាសនោះ លោកក៏បានប្រគេននូវស៊ីម៉ង់ត៍ និងបច្ច័យជូនដល់ព្រះសង្ឃវត្តបឹងខ្នា និងវត្តស្រះតាច័ន្ទ ដោយក្នុងមួយវត្តៗស៊ីម៉ងត៍២៥តោន និងបច្ច័យ ១លានរៀល នគរបាលការពារថវិកា៥០ម៉ឺនរៀល ក្រុមគ្រូពេទ្យប្រចាំការថវិកា៥០ម៉ឺនរៀល និងជូនថវិកាដល់ឃុំសែនដី ឃុំរលាំងចក និងឃុំរលាំងគ្រើល ក្នុងមួយឃុំៗថវិកា៥០ម៉ឺនរៀល ព្រមទាំងចែកថវិកាជូនប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here