បង្ក្រាបករណីជួញដូរគ្រឿងញៀនជិត ១គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៦នាក់

0
25

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជិត ១គីឡូក្រាម។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់នោះ មានឈ្មោះ ១-ម៉ៅ គង្គា ភេទប្រុស អាយុ២៨ឆ្នាំ, ២-អ៊ុក អាន ភេទប្រុស អាយុ៣៨ឆ្នាំ, ៣-តាន់ ប៊ុនហោ ភេទប្រុស អាយុ២៤ឆ្នាំ, ៤-ឈុន ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ, ៥-នួន ឆៃអៀង ភេទប្រុស អាយុ៣០ឆ្នាំ និង ៦-ធី ភីរម្យ ភេទប្រុស អាយុ២០ឆ្នាំ។ ជនសង្ស័យទាំង៦នាក់ រស់នៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថា ករណីបង្ក្រាបនេះ ធ្វើឡើងការពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងចំណោមជនសង្ស័យទាំង ៥នាក់នោះ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តចំនួន ៣នាក់ មានឈ្មោះ តាន់ ប៊ុនហោ មុខរបររត់ម៉ូតូឌុប ពីបទដឹកជញ្ជូនថ្នាំញៀន ចំណែកឈ្មោះ នួន ឆៃហៀង និងឈ្មោះធី ភិរម្យ អ្នកប្រើប្រាស់ រួមទាំងវត្ថុតាងថ្នាំញៀនចំនួន ៧៨៥,៧៧ក្រាម កម្លាំងជំនាញ រៀបចំបញ្ជូនទៅសាលាដំបូង។

ចំពោះជនសង្ស័យ ឈ្មោះ អ៊ុក អាន មានដីកាបង្គាប់ឱ្យចាប់ខ្លួន និងមនុស្ស ២នាក់ទៀត ឈ្មោះ ឈុន ចន្ថា និងឈ្មោះ ម៉ៅ គង្គា យកទៅមណ្ឌលអប់រំកែប្រែ។ ដោយឡែកចំពោះមុខសញ្ញាជួញដូរថ្នាំញៀន ទ្រង់ទ្រាយធំម្នាក់កម្លាំងសមត្ថកិច្ច កំពុងបន្តធ្វើការស្រាវជ្រាវចាប់ខ្លួនផងដែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here