រាជរដ្ឋាភិបាល សម្រេចឲ្យក្រុមហ៊ុនចិនសាងសង់ព្រលានយន្តហោះ កម្រិតតំបន់ក្នុងខេត្តមណ្ឌលគិរី

0
10

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយនៅក្នុងខេត្តមណ្ឌលគិរីដោយក្រុមហ៊ុន Powerchina International Group។

ការសម្រេចនេះ ត្រូវបានធ្វើឡើងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

គូសបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តភូមិភាគឦសាន ដែលមានសក្តានុពលខ្ពស់លើផ្នែកទេសចរណ៍ និងកសិកម្ម។រាជរដ្ឋាភិបាលធ្លាប់បានកំណត់ខេត្តតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here