លទ្ធផលនៃផលិតផលកសិកម្មសរុប និងការនាំចេញ លើផ្នែកដំណាំក្រៅពីស្រូវដែលបានសម្រេច ក្នុងឆ្នាំ២០២០

0
12

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបង្ហាញពីលទ្ធផលនៃផលិតផលកសិកម្មសរុប និងការនាំចេញ លើផ្នែកដំណាំក្រៅពី ស្រូវដែលបានសម្រេច ក្នុងឆ្នាំ២០២០ ដែលមានដូចតទៅ៖

១- ដំណាំដំឡូងមី
– ផ្ទៃដីដាំដុះ ចំនួន ៦២៨ ៨៩៤ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ៥៨២ ០៥៥ ហិកតា
– ទិន្នផលជាមធ្យម ចំនួន ២០,៦៨៨ តោន/ហិកតា
– បរិមាណផល ចំនួន ១២ ០៤១ ៨១២ តោន
– បរិមាណនាំចេញ សរុប មានចំនួន ៧ ២០៣ ១២៨ តោន
– តម្លៃផលិតផលសរុប មានចំនួន ១ ១០៨ ៣១៥ ៨៨១ ដុល្លារអាមេរិក

២-ដំណាំស្វាយចន្ទី
– ផ្ទៃដីដាំដុះ ចំនួន ២៥៨ ៩៨៤ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ១៦២ ២៩៤ ហិកតា
– ទិន្នផលជាមធ្យម ចំនួន ១,៤៩៣ តោន/ហិកតា
– បរិមាណផល ចំនួន ២៤២ ៣២៤ តោន
– បរិមាណនាំចេញសរុប ចំនួន ២៣០ ៩៨១ តោន (មានវិញ្ញាបនបត្រចំនួន ២១៨ ៩៨១តោន)
– តម្លៃផលិតផលសរុប មានចំនួន ៤៨១ ៤៨៣ ៧៥០ ដុល្លារអាមេរិក

៣-ដំណាំស្វាយ
– ផ្ទៃដីដាំដុះ ចំនួន ១៣១ ៨៩០ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ៩៣ ០៩៩ ហិកតា
– ទិន្នផលជាមធ្យម ចំនួន ១៨,៧៨៣ តោន/ហិកតា
– បរិមាណផល ចំនួន ១ ៧៤៨ ៦៤២ តោន
– បរិមាណនាំចេញស្វាយស្រស់សរុប ចំនួន ៩៤៧ ៦២៨ តោន(មានវិញ្ញាបនបត្រចំនួន ៩៧ ៦២៨តោន)
– តម្លៃផលិតផលសរុប មានចំនួន ៥៧១ ៨៦២ ៩៦៤ ដុល្លារអាមេរិក

៤-ដំណាំចេកអំបូងលឿង
– ផ្ទៃដីដាំដុះ ចំនួន ១៥ ៩៤៥ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ១៤ ២៧០ ហិកតា
– ទិន្នផលជាមធ្យម ចំនួន ៣៣,៥២១ តោន/ហិកតា
– បរិមាណផល ចំនួន ៤៧៨ ៣៥០ តោន
– បរិមាណនាំចេញសរុប មានចំនួន ៣៣៣ ១៤៣ តោន
– តម្លៃផលិតផលសរុប មានចំនួន ៤៣៤ ៣៥៣ ៦៦៣ ដុល្លារអាមេរិក

៥-ដំណាំមៀនប៉ៃលិន (តាង៉ែន)
– ផ្ទៃដីដាំដុះ ចំនួន ១៤ ៥០០ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ១១ ៥៩៩ ហិកតា
– ទិន្នផលជាមធ្យម ចំនួន ១៦,៩៦០ តោន/ហិកតា
– បរិមាណផល ចំនួន ១៩៦ ៧១២ តោន
– បរិមាណនាំចេញសរុប មានចំនួន ១០២ ២៨០ តោន (មានវិញ្ញាបនបត្រចំនួន ២៨០តោន)
– តម្លៃផលិតផលសរុប មានចំនួន ១៥៥ ៨១៦ ៧៧៦ ដុល្លារអាមេរិក

៦-ដំណាំម្រេច
– ផ្ទៃដីដាំដុះ ចំនួន ៧ ២៩៣ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ៦ ០៩២ ហិកតា
– ទិន្នផលជាមធ្យម ចំនួន ២,៩៩៤ តោន/ហិកតា
– បរិមាណផល ចំនួន ១៨ ២៤២ តោន
– បរិមាណនាំចេញសរុប មានចំនួន ៥ ០៧៩ តោន
– តម្លៃផលិផលសរុប មានចំនួន ៤២ ៥០៨ ២៣២ ដុល្លារអាមេរិក

៧- ដំណាំផ្សេងទៀត
– បរិមាណផលសរុប ចំនួន ៣ ៧៥០ ៧៤៤ តោន
– បរិមាណនាំចេញសរុប ចំនួន ៥៥៥ ៧០៦ តោន (មានវិញ្ញាបនបត្រ ៣៤៨ ៥០៦ តោន)
– តម្លៃផលិតផលសរុប ចំនួន ១ ៦៩៦ ២៨៣ ២៥៣ ដុល្លារអាមេរិក ។

៨- តម្លៃផលិតផលសរុប និងការនាំចេញ ក្រៅពីស្រូវនិងអង្ករ
– បរិមាណផលិតផលសរុប ១៨ ៤៧២ ៨២៥ តោន
– តម្លៃផលិតផលដំណាំសរុបក្រៅពីស្រូវ ចំនួនជាង ៤,៤៩ ពាន់លាន ដុល្លារអាមេរិក
– តម្លៃនៃការនាំចេញផលិតផលសរុបជាប្រភេទដំណាំក្រៅពីស្រូវ ចំនួន ២,១៧ ពាន់លាន ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here