ភ្នំពេញ៖ ទីស្តីការគណ:រដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ចេញលិខិតមួយ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល យល់ព្រមផ្តល់ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ២០ហិកតា នៅទល់មុខទីតាំងដីអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនក្រសួងសុខាភិបាល ដើម្បីរៀបចំសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមលិខិត របស់ទីស្តីការគណ:រដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាល នាពេលនេះ គឺ យោងលើការស្នើសុំ ផ្ទៃដីបឹងតាមោក ទំហំ២០ហិកតា នេះ ដើម្បីរៀបចំសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕
