​រកឃើញពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ ម្នាក់ទៀតឆ្លងកូវីដ១៩

0
10

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើពលករខ្មែ រដែលទើបត្រឡប់មកពីប្រទេសថៃ និងមិនមានករណីព្យាបាល ជាសះស្បើយនោះទេ។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនសរុប ៣៦២នាក់ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២០នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here