មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បញ្ជាឲ្យកងកម្លាំងចុះល្បាតតាមព្រំដែន ២៤ម៉ោងលើ២៤ម៉ោង ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់

0
8

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការដល់មេបញ្ជាការកម្លាំងអន្តរាគមន៍តាមបណ្តាលគោលដៅ របស់កងពល សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺឆ្លងកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជា ដល់កងកម្លាំង គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដាច់ខាតគ្រប់បណ្តាគោលដៅដែលបានកំណត់។

សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រប់មកពីប្រទេសថៃ តាមច្រកព្រំដែន ដែលបានកំណត់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួន បន្តលួចឆ្លងដោយខុសច្បាប់ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ គិតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងងន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនប្រជាពលរដ្ឋប្រុសស្រីសរុបបានចំនួន៧៦ នាក់បានបញ្ជូនទៅមន្រ្តីជំនាញ ធ្វើការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក។

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ សូមអរគុណដល់ ចំពោះថ្នាក់ដឹកនាំ អាជីវករ និងប្រជាពលរដ្ឋ នៅជិតព្រំដែន ដែលតែងតែយកចិត្តទុកដាក់និងលើកទឹកចិត្ត ដល់កងកម្លាំង បាននាំយកនូវគ្រឿងឧបភោកបរិភោគ ម៉ាស់ អាល់កុលនិងជេលសម្រាប់កងកម្លាំងកំពុងប្រតិបត្តិការ ដើម្បីការពារប្រជាជន និងជាតិមាតុភូមិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here