ភ្នំពេញ៖ យុវតី ជីនីកូ អាយុ១៥ឆ្នាំ បច្ចុប្បន្ន កំពុង សិក្សា នៅ សាលា អន្តរជាតិ Northbridge បាន ផ្តួចផ្តើម គំនិត ជា មួយ មិត្ត ភក្តិ ក្នុង ការ រត់ ចម្ងាយ ១០០គីឡូម៉ែត្រ ដើម្បី ជា និមិត្តរូប នៃ ការ បំផុស ស្មារតី យល់ដឹង ជា សាធារណៈ ពី បញ្ហា ពិការ បញ្ញា (អូទិស៊ីម) ដែល កើត មាន នៅ លើ កុមារ កម្ពុជា។
ក្រសួងអប់រំបានឲ្យដឹងថាការ រត់ នេះ នឹង ធ្វើ ឡើង លើ កំណាត់ ផ្លូវ ពី ខេត្ត ព្រៃវែង មក កាន់ ខេត្ត កណ្តាល រួមគ្នា ជាមួយ កម្មវិធី “រត់ ដើម្បី សប្បុរសធម៌ ជាមួយ សាយ” ដែល ជា ការ ផ្ដើម គំនិត របស់ លោក អួន បឋម (Sai) ដែល ធ្វើ ឡើង ដើម្បី ផ្នែក មួយ ជួយ កាត់ បន្ថយ អត្រា មរណភាព របស់ កុមារ និង ដើម្បី ជួយ កុមារ ដែល កំពុង ត្រូវ ការ គាំទ្រ ផ្នែក សុខាភិបាល។
– ចូល រួម បរិច្ចាគ ជាមួយ កញ្ញា តាមរយៈ ABA ៖ 009 992 021 (Chy Nikko And Sor Sothearom)៕