ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបានអោយដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ គ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងមិនមានអ្នកជាសះស្បើយ។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនសរុបចំនួន ៣៦២នាក់ និងកំពុងសម្រាកព្យាលនៅមន្ទីពេទ្យសរុបចំនួន ២០នាក់ (គ្មានអ្នកស្លាប់)៕