ពលករខ្មែរមកពីថៃត្រូវជិះរថយន្តយោធា មិនអនុញ្ញាតឲ្យជិះរថយន្តឈ្នួល ឬរថយន្តសាច់ញាតិមកទទួល

0
18

ឧត្ដរមានជ័យ៖ ប្រធានមន្ទីរសុខាភិបាល ខេត្ត ឧត្តរមានជ័យ បានប្រាប់ថា ច្រកអន្តរជាតិអូរស្មាច់ បានរៀបចំឧបករណ៍ត្រួតពិនិត្យដោយត្រឹមត្រូវ និងច្បាស់លាស់ ក៏ដូចជាការដឹកជញ្ជូនពលករទៅមកកាន់មណ្ឌលធ្វើចត្តាឡីស័កដោយរថយន្តយោធា មិនអនុញ្ញាតិឲ្យពួកគាត់ជិះរថយន្តឈ្នួល ឬរថយន្តសាច់ញាតិមកទទួល គេចមិនធ្វើចត្តាឡីស័កនោះទេ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បន្តអំពាវនាវដល់ ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ដែលមានបងប្អូន ឬសាច់ញាតទើបវិលមកពីក្រៅប្រទេស ត្រូវណែនាំឲ្យគាត់ទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចៀសវាងមានការស៊ុគ្រលំ លាក់បាំង ដែលជាហេតុធ្វើឲ្យមានបញ្ហាពាក់ព័ន្ធដល់ខ្លួនឯង សមាជិកគ្រួសារ និងអ្នកដទៃផ្សេងទៀត។

លោកបន្ថែមថា នៅក្នុងខេត្តឧត្តរមានជ័យ ក្រោមការណែនាំពីលោក ប៉ែន កុសល្យ បានអនុញ្ញាតឲ្យពលករដែលមកពីប្រទេសថៃ ចូលតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់តែមួយគត់ ចំណែកច្រកផ្សេងទៀត គឺមិនអនុញ្ញាតិឲ្យចូលឡើយ។

លោកបន្តថា ច្រកអន្តរជាតិអូរស្មាច់ បានរៀបចំឧបករណ៍ត្រួតពិនិត្យដោយត្រឹមត្រូវ និងច្បាស់លាស់ ក៏ដូចជាការដឹកជញ្ជូនពួកគាត់ទៅកាន់មណ្ឌលធ្វើចត្តាឡីស័កដោយរថយន្តយោធា មិនអនុញ្ញាតិឲ្យពួកគាត់ជិះរថយន្តឈ្នួល ឬរថយន្តសាច់ញាតិមកទទួល គេចមិនធ្វើចត្តាឡីស័កនោះទេ។

ការអំពាវនាវបានធ្វេីឡេីងក្រោយពីពលករខ្មែរម្នាក់មកពីខេត្តឈុនបុរីប្រទេសថៃ ចូលតាមច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង មានទីលំនៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង បានគេចមិនព្រមទៅធ្វើចត្តាឡីស័ក សម្ងំនៅក្នុងផ្ទះ ត្រូវសមត្ថកិច្ច និងគ្រូពេទ្យមកនាំខ្លួនទៅធ្វើចត្តាឡីស័កវិញ ដោយទាំងសមាជិកគ្រួសារទាំងក្មេងទាំងចាស់សរុប ៨នាក់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here