អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ចំនួន២០គ្រួសារ បានទទួលអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ពីមេបញ្ជាការកងទ័ពជើងគោក

0
10

ភ្នំពេញ៖ ឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តាកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ ២០២១ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីទៅផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ និងបាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ          មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រីពេជ ច័ន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ២០ គ្រួសារ នៅស្រុកអង្គរបូរី ខេត្តតាកែវ ដោយក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here