ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃ បន្តដាក់ប្រទេសក្នុងគ្រាមានអាសន្ន ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលការឆ្លងនៃជំងឺកូវីដ-១៩ រលកថ្មីនៅក្នុងប្រទេសថៃ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់ប្រទេសថៃអោយបានខ្ជាប់ខ្ជួន និង មានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការ និង ទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត៕