ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញពលករខ្មែរម្នាក់ទៀតដែលទើបត្រឡប់មកពីប្រទេសថៃបានឆ្លងជំងឺកូវីដ១៩និងត្រូវដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនខណៈមិនមានករណីជាសះស្បើយឡើយ។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៦ មករា ២០២១នេះអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកម្ពុជាសរុបមានចំនួន៣៨៣នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន៣៦២នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន២១នាក់៕