គំរូល្អ! ពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍យកដុតកំទេចចោល

0
11

បាត់ដំបង៖ នៅ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ និងស្រុកថ្មគោលបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៥គ្រាប់រាយការណ៍ជូនសមត្ថកិច្ចក្នុងមូលដ្ឋាន។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចក្នុងស្រុកគាស់ក្រឡបានអោយដឹងថា មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់គឺ ប្រភេទគ្រាប់ F1 ចំនួន២គ្រាប់ និងគ្រាប់ប្រភេទ M381 ចំនួន១គ្រាប់ ដែលស្ថិតក្នុងភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ។ ចំនែកស្រុកថ្មគោល នៅថ្ងៃ ដដែល វេលាម៉ោង០៩និង៣០នាទី មានប្រជាពលរដ្ឋឈ្មោះ ប៉ាង ទេពនូដា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកណ្ដាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល បានប្រទះឃើញគ្រាប់បែកដៃចំនួន២គ្រាប់គឺ ម៉ាកអន្លូង១គ្រាប់ និងផ្លែទៀប១គ្រាប់ នៅពេលកំពុងជីកគល់ចន្ទគិរី នៅចំណុចវាលទួលស្នួលក្នុងភូមិកណ្ដាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល។

ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋ កម្លាំងនគរបាលស្រុកទាំងពីរបានចុះធ្វើការត្រួតពិនិត្យដល់ទីកន្លែង និងបានរាយការណ៍ជូនអង្គភាពស៊ីម៉ាក់ដើម្បីយកទៅកំទេចចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here