ភ្នំពេញ៖ ពលករ ដែលបានត្រឡប់ មកពីប្រទេសថៃ ជិត៣០០នាក់ ក្នុងចំណោមជិតពីរពាន់នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង និងត្រូវបានអនុញ្ញាតឱ្យទៅផ្ទះ។នេះបើយោងតាមរដ្ឋបាល ខេត្តបាត់ដំបង។
របាយការណ៍របស់រដ្ឋបាល ខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់តាំងពីការផ្ទុះ ការចម្លងមេរោគកូវីដ–១៩ នៅក្នុងសហគមន៍ប្រទេសថៃ កាលពីខែមុន មានពលករខ្មែរ ដែលធ្វើការក្នុងប្រទេសថៃ បានវិល ត្រឡប់មកស្រុកកំណើតវិញ ជាបន្តបន្ទាប់ តាមច្រកព្រំដែននានា ក្នុងខេត្តបាត់ដំបង ដែលមកទល់ពេលនេះ គឺមានចំនួនជិតពីរពាន់នាក់ហើយ។ ក្នុងចំនួននេះ មន្ត្រីសុខាភិបាល បានយកសំណាកចំនួន១៧១០នាក់ ទៅធ្វើតេស្ត ហើយលទ្ធផលវិជ្ជមាន ចំនួន៦នាក់៕