សម្ដេច ស ខេង បញ្ជាឲ្យចាប់ម៉ូតូដាក់ស៊ីម៉ាំង លឺសំឡេងខ្លាំងៗ រំខានពលរដ្ឋ

0
15

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជូនស្លាកលេខមកប៉ូលិសដើម្បីស្រាវជ្រាវ កំណាត់អត្តសញ្ញាណម៉ូតូធំ ដែលដាក់បំពុងស៊ីម៉ាំង ​​​  ខុសលក្ខណៈបច្ចេកទេស លឺសំឡេងខ្លាំងៗ បង្កការរំខានដល់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំដើម្បីពិភាក្សា កែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃទី៨ មករានេះ សម្ដេច ស ខេង បញ្ជាក់ថា ត្រូវតែលុបបំបាត់ឲ្យអស់ ដោយមិនត្រូវឲ្យកើតមានបន្ដទៀតឡើយ        នូវបញ្ហានេះ។

សម្ដេចសង្កត់ធ្ងន់ថា «បច្ចុប្បន្ននៅក្នុងក្រុងម៉ូតូធំៗ ម៉ូតូហាក់ឡីជាដើម ស្នើក្រសួងសាធារណការ បញ្ជូនផ្លាកលេខមកប៉ូលិស ដើម្បីឲ្យដឹងអាសយដ្ឋានម៉ូតូហ្នឹង ព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើងជិះ វាជិះហើយវាដកបំពុងស៊ីម៉ាំងចេញ។ បើវាជិះមុខផ្ទះយើង បើដេកកំពុងតែស្ងប់ដឹងតែភ្ញាក់ សម្ដេចនាយករដ្ឋមន្ដ្រី ធ្លាប់រអ៊ូលើបញ្ហានេះនៅម្ដុំវិមានឯករាជ្យ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here