កម្ពុជា សាកសមក្នុងការវិនិយោគ លើថាមពលពន្លឺព្រះអាទិត្យ

0
10

ភ្នំពេញ៖ លោក Nick Beresford តំណាងនិវេសនដ្ឋាន អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបញ្ជាក់ថា កម្ពុជាសាកសមក្នុងការវិនិយោគ លើថាមពលពន្លឺព្រះអាទិត្យ ព្រោះកម្ពុជាទទួលបាន ពន្លឺព្រះអាទិត្យ ដែលមានគុណភាពល្អគ្រប់គ្រាន់។

យោងតាម បណ្ដាញសង្គមហ្វេសប៊ុក UNDP នៅថ្ងៃទី៨ មករានេះ បានសរសេរយ៉ាងដូច្នេះថា «ព្រះរាជាណាចក្រកម្ពុជា សាកសមក្នុងការវិនិយោគលើ ថាមពលពន្លឺព្រះអាទិត្យ ព្រោះប្រទេសនេះ ទទួលបានពន្លឺព្រះអាទិត្យដែល មានគុណភាពល្អគ្រប់គ្រាន់ ហើយស្ថិតនៅក្នុងតំបន់ ដែលមានតម្រូវការថាមពលខ្ពស់ ។ កំណែទម្រង់បទប្បញ្ញត្តិស្តីពី ការទាញយកថាមពលពី ពន្លឺព្រះអាទិត្យលើដំបូលផ្ទះ មានសក្តានុពលក្នុងការចាប់យក ឱកាសប្រសើរជាងនេះ ហើយវាក៏ជាកិច្ចការមួយទៀតដែលក្រសួងរ៉ែ និងថាមពល កំពុងធ្វើការរួមគ្នាជាមួយ UNDP។ នេះជាប្រសាសន៍របស់ លោក Nick Beresford»៕

LEAVE A REPLY

Please enter your comment!
Please enter your name here