ភ្នំពេញ៖ ក្រសួងសុខាភិបាលបានព្យាបាលជាសះស្បើយនូវអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន១នាក់ជាពលករខ្មែរទេីបមកពីថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៩មករាឆ្នាំ២០២១បានឲ្យដឹងថាករណីវិជ្ជាមានជំងឺកូវូដ១៩ចំនួន១នាក់ជាពលករមកប្រទេសថៃ។
អ្នកឆ្លងថ្មីបុរសជនជាតិ ខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ចំណែកករណីជាសះស្បើយ សរុបចំនួន ០៣នាក់ក្នងនោះករណីជាសះស្បើយ ចំនួន ២នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ។
អ្នកដែលជាសះស្បើយជាស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បាន ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។និងស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សូមកត់សម្គាល់ថា ស្ត្រីទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ និងករណីជាសះស្បើយ ចំនួន ១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ដែលមិនមែនជាពលករមកពីប្រទេសថៃគឺជា
ស្ត្រីជនជាតិខ្មែរអាមេរិកកាំង អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើ ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្កូ អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបាន អនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។
ជាមួយគ្នានោះដែរ ក្រសួងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យ ខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរក ករណ៏កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុស កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕