ភ្នំពេញ÷ ភ្នំទំពែកព្រោះថា មិនមានរុក្ខជាតិដុះនៅផ្នែកខាងត្បូងភ្នំ និងទីនោះជាថ្ម។ ពីដើមចាស់ៗហៅ ភ្នំពេជ្រ ភ្នំកែវ។ ភ្នំពេជ្រស្ថិតនៅខាងត្បូង ហើយនៅលើភ្នំនេះ មានបារមីលោកតាស័ក្តិប្រាំដ៏ស័ក្តសិទ្ធិ។នេះបើយោងតាមការចុះផ្សាយរបស់Heritages Dairy- បេតិកភណ្ឌប្រចាំថ្ងៃ។
ភ្នំកែវនៅខាងជើង និងនៅផ្នែកនេះ មានរូងភ្នំប្រវត្តិសាស្ត្រ(បច្ចុប្បន្នបិទជិត) ព្រះវិហារកសាងឆ្នាំ១៩១៦ ប្រាសាទសសរមួយកសាងឆ្នាំ១៩៩៥ បារមីជំទាវបីរូបរួមមាន សបុផ្ឆា ចន្ទក្រឺស្នា ស្រីខ្មៅ និងបារមីលោកតាមាស។
ជីវ:ចម្រុះនៅភ្នំទំពែកមាន ដើមស្លែង ក្រឡាញ់ ត្របែកព្រៃ រកា និងសត្វសារិកាកែវ រលក ស្កា។ល។ ទាមទារការសិក្សាបន្ថែម។ នៅជើងភ្នំមានរូបសំណាកសាវក:បិណ្យបាតរាប់រយ សួនអាពាហ៍ពិពាហ៍ឃុំក្រាំងយ៉ូវ និងសាលាបឋមសិក្សា ចាន់ អែម ដែលបច្ចុប្បន្នអភិវឌ្ឍន៍ទៅជាសាលាបឋមសិក្សា ហ៊ុន សែន ភ្នំទំពែក។ នៅឃុំក្រាំងយ៉ូវមានតែភ្នំទំពែកមួយគត់។ ដីវត្តទំហំ ១៣ហិចតា បានចុះបញ្ជីជាដីរដ្ឋរួចហើយ៕





