ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោកឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ចំពោះប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃវិញ កម្លាំងក្រៅពីចូលរួមសហការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមខ្សែបន្ទាត់ព្រំដែន កម្លាំងផ្នែកខាងក្រោយក៏បានជួយរៀបចំជួសជុលអគារបន្ទប់ស្នាក់នៅ មណ្ឌលចត្តាឡីស័ក កម្រិត២ ស្ថិតនៅក្រុងសេរីសោភ័ណ្ឌ ហើយកម្លាំងមួយផ្នែកទៀតបានផ្គត់ផ្គង់បន្លែ គិតដល់ពេលនេះ អង្គភាព កងពលតូចថ្មើរជើងលេខ៥១ បាននាំយកបន្លែធម្មជាតិ (គ្មានជាតិគីមី)ជាលើកទី៣ សរុប៧៥០គីឡូក្រាម របស់អង្គភាពផ្ទាល់ ឧបត្ថម្ភជូនដល់មណ្ឌលចត្តាឡីស័ក កម្រិត២ ដែលស្ថិតនៅសាលាបឋមសិក្សាថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែល លោកប្រធានមណ្ឌលបានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយ-ពលទាហាន ទាំងអស់ដែលបានជួយចែករំលែក នឹងការទបស្កាត់ ជំងឺឆ្លងកូវីត១៩៕