អូស្រ្តាលីផ្តល់មូលនិធិ១លានដុល្លារបន្ថែមទៀត ដល់ការបោសសំអាតមីននៅកម្ពុជា

0
8

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសំអាតមីនឯកអគ្គរាជទូតរងស្តីទីនៃស្ថានទូតអូស្រ្តាលី លោក David Bloch មានសេចក្តីរីករាយដោយប្រកាសនូវការចូលរួមចំណែករបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងផ្តល់មូលនិធិបន្ថែមចំនួនមួយលានដុល្លារអូស្រ្តាលីនៅឆ្នាំ២០២១ដើម្បីជួយបន្ថែមទៀតនូវកិច្ចប្រឹងប្រែងបោសសំអាតមីនរបស់កម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានឲ្យដឹងថា
មូលនិធិនេះនឹងជួយបង្កើននូវផ្ទៃដីដែលបោសសំអាតមីនរួចនិងជួយជីវិតប្រជាជនកម្ពុជាឲ្យមានសុវត្ថិភាពនិងរំដោះដីសម្រាប់ប្រើប្រាស់ក្នុងផលិតកម្មដើម្បីជួយស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។យើងសូមអបអរដៃគូរបស់យើង រួមមាន អាជ្ញាធរសកម្មភាពបោសសំអាតមីន អង្គការ UNDP Cambodia KOICA 캄보디아사무소 (KOICA Cambodia Office) និង ក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់ប្រទេស New Zealand ក្នុងការបន្តវឌ្ឍនភាពដើម្បីប្រែក្លាយកម្ពុជាជាប្រទេសគ្មានគ្រាប់មីន។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៤មក អូស្រ្តាលីបានផ្តល់មូលនិធិជាង១០០លានដុល្លារអូស្រ្តាលី ដល់សកម្មភាពដោះមីននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here