ភ្នំពេញ៖ ដោយទទួលបានបទបញ្ជារពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំកម្លាំងនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ដោយមានការចូលរួមពីតំណាងស្ថានទូតចិន និងសមត្ថកិច្ចនគរបាលសាធារណៈរដ្ឋប្រជាមានិតចិន ធ្វើការបណ្តេញចេញជនជាតិ ចិនចំនួន ១៦នាក់។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក កែម សារិន បានឲ្យដឹងថា ជនជាតិចិនចំនួន ១៦នាក់ខាងលើ ពាក់ព័ន្ធនឹងបទល្មើសបង្ករបួសស្នាមដោយចេតនា និងបង្ខាំងមនុស្សជម្រិតទារប្រាក់ បានធ្វើការបណ្តេញតាមប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលប្រទេសរយៈពេល៣ឆ្នាំ តាមជើងយន្តហោះលេខ ZH9046 វេលាម៉ោង ១៦និង៣០នាទី ទៅប្រទេសដើមវិញ៕