តូច តែមានទឹកចិត្តទូលាយ! ពេលលំបាកនេះ កម្ពុជាព្យាយាមចែករំលែកធនធាន ជូនប្រទេសជាមិត្ត ក្នុងការទប់ទល់ជាមួយកូវីដ១៩

0
12

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងពេលកំពុងប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ កម្ពុជាព្យាយាមចែករំលែក ធនធានដែលមាន ជូនប្រជាជន និងប្រទេសជាមិត្ត ក្នុងការទប់ទល់ការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ ដូចពាក្យចាស់ពោលថា “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ មករានេះសម្ដេច ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាគឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ។ ក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ក៏កម្ពុជាព្យាយាមចែករំលែកធនធាន ដែលមានជូនប្រជាជន និងប្រទេសជាមិត្ត ក្នុងការទប់ទល់នឹងការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ ដូចពាក្យចាស់ពោលថា “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”»។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៧៦នាក់ និងកំពុងសំរាកព្យាបាលចំនួន ១៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here