អភិបាលខេត្ដកំពតណែនាំ អាជ្ញាធរពាក់ព័ន្ធ ប្រមូលចំណូល សួយសារពីការធ្វេីអាជីវកម្មរ៉ែ គ្រប់ប្រភេទ

0
10

ភ្នំពេញ៖ លោក ជាវ តាយ អភិបាលខេត្ដកំពត បានណែនាំដល់អជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរជំនាញត្រូវសហការគ្នាអោយបានល្អ ក្នុងការគ្រប់គ្រង និងប្រមូលចំណូល សួយសារពីការធ្វេីអាជីវកម្មរ៉ែ គ្រប់ប្រភេទ ដេីម្បីប្រមូលថវិកាចូលរដ្ឋ។

ក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វេីអាជីវកម្មរ៉ែគ្រប់ប្រភេទ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ជាវតាយ អភិបាលខេត្ដកំពត បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរជំនាញត្រូវសហការគ្នាអោយបានល្អ ក្នុងការគ្រប់គ្រង និងប្រមូលចំណូល សួយសារពីការធ្វេីអាជីវកម្មរ៉ែ គ្រប់ប្រភេទ ដេីម្បីប្រមូលថវិកាចូលរដ្ឋ។

គួបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វេីអាជីវកម្មរ៉ែគ្រប់ប្រភេទ នៅខេត្តកំពត មានការអញ្ជេីញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក សរុប ២៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here