បន្ទាយមានជ័យ៖ អាជ្ញាធរ ក្រុមការងារពាក់ព័ន្ធ និងក្រុមគ្រូពេទ្យ បានណែនាំថា ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សា គម្លាត មិនមែនអោយបងប្អូន មកហូបស្រារហើយនាំគ្នាលេងបៀ នោះទេ។
កាណែនាំនេះបន្ទាប់ពីក្រុមការងារមណ្ឌលចត្តាឡីស័ក កងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឆែកឃើញបងប្អូន ក្រុមគ្រួសារអ្នកកំពុងធ្វើចត្តាឡីស័កទិញស្រានិងបៀយកទៅជូនសាច់ញាតិក្នុងមណ្ឌលចត្តាឡីស័ក៕