អាជ្ញាធរខេត្ដបាត់ដំបង ចុះកម្ទេចសត្វទានិងក្ងាន ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគក្នុងកសិដ្ឋាន ផ្ទុះជំងឺផ្ដាសាយបក្សី

0
7

បាត់ដំបង៖ អាជ្ញាធរ សហការជាមួយមន្រ្តីមន្ទីរកសិកម្មខេត្ដបាត់ដំបង និងក្រុមការងារពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យ និងកម្ទេចទាចោលសរុប ១៥៣ក្បាល ក្ងាន ១២ក្បាល ព្រមទាំងបានបាញ់ថ្នាំសម្លាប់នូវមេរោគនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់លោក ហូ ណាំ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងដែលបានផ្ទុះជំងឺផ្ដាសាយបក្សី(H5N1)។

នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ អភិបាលរងខេត្ដបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរកសិកម្មខេត្ដបាត់ដំបង និងក្រុមការងារពាក់ព័ន្ធបានចុះទៅពិនិត្យទីតាំងកន្លែងផ្ទុះជំងឺផ្តាសាយបក្សី(H5N1) បន្ទាប់ពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ បានធ្វើវិភាគ រកឃើញ
វត្តមានវីរុសជំងឺផ្តាសាយបក្សី(H5N1)។ ក្នុងការចុះប្រតិបត្តិការនិងអនុវត្តវិធានការ ក្រុមការងារបាន កម្ទេចទា ចោលសរុប ១៥៣ក្បាល ក្ងាន ១២ក្បាល ព្រមទាំងបានបាញ់ថ្នាំសម្លាប់នូវមេរោគនៅទីកន្លែងបរិវេណចិញ្ចឹមទៀតផង។

គូសបញ្ជាក់ថា នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ របស់ លោក ហូ ណាំ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ មានសត្វមាន់ងាប់ប្រមាណជាង១.៣០០ក្បាល ត្រឹមរយះពេល៣ថ្ងៃ ក្រោយពីទទួលព័ត៌មាន ខាងមន្រ្តីជំនាញខេត្ដបាត់ដំបងបានចុះត្រួតពិនិត្យ និងយកវត្ថុសំណាកទៅធ្វើតេស្តនៅរាជធានីភ្នំពេញ បានបញ្ជាក់ថាមានជំងឺផ្ដាសាយបក្សីH5N1៕

LEAVE A REPLY

Please enter your comment!
Please enter your name here