ភ្នំពេញ៖ រថយន្តចំនួន៣១គ្រឿង របស់កងពលតូចដឹកជញ្ជូនលេខ៩៩ បានចេញដំណើរទាំងយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រោមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីដឹកជំនួយបន្ថែម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមកងពលតូចដឹកជញ្ជូនលេខ ៩៩។
បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអោយដឹងថា សម្តេចតេជោ បានបន្ថែមថវិកាឧបត្ថម្ភ ៥០០លានរៀល និងជំនួយមួយចំនួនទៀតទៅខេត្តបន្ទាយមានជ័យ ដូចជា ឃីតចំនួន៥ពាន់ឃីត មីចំនួន៥ពាន់កេស និងទឹកសុទ្ធចំនួន១ម៉ឺនកេស ដែលថវិកា និងជំនួយទាំងនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែងដឹកជញ្ជូនទៅប្រគល់ជូនគណៈអភិបាលខេត្តបន្ទាយមានជ័យនៅយប់នេះតែម្តង ក្នុងការរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ៕