ភ្នំពេញ៖ អាជ្ញាធរឃុំកណ្ដោល ស្រុកបូទុមសាគរ បានចាត់ឲ្យ សមាជិកក្រុមប្រឹក្សាឃុំ សហការជាមួយលោកមេភូមិតាំកន់និងប៉ុស្តិ៍រដ្ឋបាលឃុំចុះពិនិត្យនិងណែនាំដល់ម្ចាស់តូបលក់ចាប់ហ៊ួយព្រមទាំងឲ្យរុះរើអោយផុតពីចំណីផ្លូវជាតិដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើង។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ឆឹង ង៉ែ មេឃុំកណ្តោល បានចាត់ឱ្យលោក ឈាំង សុខ សមាជិកក្រុមប្រឹក្សាឃុំ សហការជាមួយលោកមេភូមិតាំកន់ និងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះពិនិត្យ និងណែនាំដល់ម្ចាស់តូបលក់ចាប់ហ៊ួយ ឈ្មោះ ស៊ុន ប៊ុនសឿន និងប្រពន្ធឈ្មោះ ពឿន គន្ធី ព្រមទាំងឲ្យរុះរើអោយផុតពីចំណីផ្លូវជាតិដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើង។
យោងតាមរបាយការណ៍ដដែល ម្ចាស់តូបក៏យល់ព្រមតាមការសំណូមពរអាជ្ញាធរ ហើយប្រាប់ឲ្យដឹងផងដែរថា ការសាងសង់តូបនេះគឺនៅលើដីគេទេ គ្រាន់តែនៅបណ្ដោះអាសន្ន ស្ថិតនៅចំណុចព្រំប្រទល់ជាប់គល់ស្ពានព្រែកជីក ភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង៕