Facebook កែសម្រួលមុខងារ “Access Your Information” ដើម្បីឲ្យអ្នកប្រើប្រាស់ចូលមើល ទិន្នន័យផ្ទាល់ខ្លួន ងាយស្រួលជាងមុន

0
11

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើបច្ចុប្បន្នភាពមុខងារ “Access Your Information” ដើម្បីអាចឱ្យអ្នកប្រើប្រាស់ចូលមើល ទិន្នន័យផ្ទាល់ខ្លួនមានភាពងាយស្រួលជាងមុន។

ការធ្វើបច្ចុប្បន្នភាពនេះមិនត្រឹមតែ ធ្វើការផ្លាស់ប្ដូរប្លង់រចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបែងចែកទិន្នន័យជា ៨ផ្នែក ដែលពីមុនមានតែ ២ផ្នែកប៉ុណ្ណោះ។ នៅក្នុងផ្នែកទាំង៨ ក៏មានផ្នែកតូចៗនៅក្នុងនោះដែរ អាចឱ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការស្វែងរកទិន្នន័យ ហើយវាក៏អាចមានមុខងារ ដែលអាចឱ្យលោកអ្នកលុបចោល ទិន្នន័យមួយចំនួនបានទៀតផង។

បើតាមការវិភាគរបស់ អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពនេះប្រហែលជា ដោយសារតែការដាក់លក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន Apple ដែលទាមទារឱ្យក្រុមហ៊ុនទាំងអស់ បង្ហាញអំពីទិន្នន័យដែល ពួកគេកំពុងតែទាញយក និងឱ្យមានការឯកភាពពីអ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា មុខងារនេះត្រូវបានក្រុមហ៊ុនហ្វេសប៊ុក ដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៨ កន្លងទៅបន្ទាប់ពីក្រុមហ៊ុន ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ទាក់ទងនឹងការបែកធ្លាយទិន្នន័យ ឯកជនភាពរបស់អ្នកប្រើប្រាស់ចំនួនប្រមាណ ៨៧លាននាក់ ដែលក្រុមហ៊ុន Cambridge Analytica បានទាញយកដើម្បីធ្វើការវិភាគ ទាក់ទងនឹងការបោះឆ្នោត។
លោកអ្នកអាចប្រើមុខងារនេះ ដោយចូលទៅក្នុងផ្នែក Settings & Privacy -> Settings -> “Access Your Information”៕

LEAVE A REPLY

Please enter your comment!
Please enter your name here