អភិបាលខេត្ដព្រះសីហនុ អំពាវនាវដល់អ្នកពាក់ព័ន្ធដីធ្លីក្នុងតំបន់វិនិច្ឆ័យ ត្រូវមកពិនិត្យភាពត្រឹមត្រូវ ឬខុសឆ្គងក្នុងរយៈពេល ១៥ថ្ងៃជាកំហិត

0
11

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែល ពាក់ព័ន្ធដីធ្លី ក្នុងតំបន់ វិនិច្ឆ័យ ឱ្យចូលរួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់ លើទិន្នន័យទាំងនោះ ក្នុង រយៈពេល ១៥ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណវត្ត ឧត្តម មុនី វង្ស ហើយដល់ថ្ងៃផុតកំណត់ គណៈកម្មការ រដ្ឋបាល សន្មត ថា ទិន្នន័យ ដែលបានបិទផ្សាយជូន ពិនិត្យ ជា សាធារណៈ នេះមាន ភាពត្រឹមត្រូវហើយ មិន អាច ជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទៀតទេ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន មានប្រសាសន៍ផ្ដាំផ្ញើ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដល់សាធារណជនដែលជាអ្នកកាន់កាប់ដី លំនៅឋានស្ថិតនៅក្នុងតំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធដើម្បីអនុវត្តតាមខ្លឹមសារខាងលើ គណៈកម្មការ រដ្ឋបាល នឹង ធ្វើការ បិទផ្សាយ ជា សាធារណៈ នូវ ឯកសារ នៃ ការ វិនិច្ឆ័យ ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែន ដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

លោកអភិបាលខេត្ដបានបន្តទៀតថាការចុះបញ្ជីដីធ្លី គឺជាសកម្មភាពពិត នៃការផ្ដល់សុវត្ថិភាពដីធ្លី និង ការបង្កេីនមូលធន ជូនកម្មសិទ្ធិករ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែល ពាក់ព័ន្ធដីធ្លី ក្នុងតំបន់ វិនិច្ឆ័យ ខាងលើឱ្យ ចូល រួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់ លើទិន្នន័យទាំងនោះ ក្នុង រយៈពេល ១៥ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណវត្ត ឧត្តម មុនី វង្ស ហើយដល់ថ្ងៃផុតកំណត់ គណៈកម្មការ រដ្ឋបាល សន្មត ថា ទិន្នន័យ ដែលបានបិទផ្សាយជូន ពិនិត្យ ជា សាធារណៈ នេះមាន ភាពត្រឹមត្រូវហើយ មិន អាច ជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទៀតទេ។

ក្នុងឱកាសនោះលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក៏បាន សំណូមពរដល់ ម្ចាស់ក្បាលដីមួយចំនួនដែល នៅជាប់ផ្លូវ រឺត្រូវបើកផ្លូវ ឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី ដោយធ្វើ សប្បទាន រឺ បរិច្ចាគ ដី ផ្នែក ខ្លះ សម្រាប់ ទុក ធ្វើ ផ្លូវ លូ បណ្ដាញ ផ្លូវ រំដោះ ទឹក ដើម្បី បម្រើ ជា ប្រយោជន៍ រួម របស់ សាធារណៈ ហើយជាលទ្ធផលក្នុងថ្ងៃនេះនិងប្រជាពលរដ្ឋជាម្ចាស់ដីនិងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា៖ រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំដែនដីការបែងចែកដី ការលើកស្ទួយកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនិងការកាត់បន្ថយទំនាស់ព្រមទាំងធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ហើយអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួនទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ៕

LEAVE A REPLY

Please enter your comment!
Please enter your name here