ពលរដ្ឋខែ្មរនៅមីយ៉ាន់ម៉ាចំនួន១៤ រូប នឹងមកដល់ស្រុកកំណើតវិញនៅថ្ងៃនេះ

0
11

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនពលរដ្ឋខែ្មរចំនួន ១៤ រូប ឲ្យត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកម្ពុជាវិញនៅថ្ងៃនេះ ។

យោងតាមរបាយការណ៍ស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថាពលរដ្ឋខ្មែរទាំង១៤រូប បានធ្វើដំណើរតាមជើងយន្តហោះ Relief Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International – MAI) លេខៈ 8M 401 ដោយចេញដំណើរពីទីក្រុងយ៉ាងហ្គូននៅវេលាម៉ោង ១០:០០នាទីព្រឹក មកដល់រាជធានីភ្នំពេញវេលាម៉ោង ១២:៣០ នាទី នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះ។

គួរឲ្យដឹងផងដែរថា ការសម្របសម្រួលខាងលើ បានធ្វើឡើង ដោយមានការគាំទ្រ និងកិច្ចសហការល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ក្រសួងការបរទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះ ជើងយន្តហោះខាងលើ នឹងធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចំនួន ៨៧ រូប រួមជាមួយអ្នកធ្វើដំណើរផ្សេងទៀត សរុបទាំងអស់ចំនួន ១០៦ រូប ត្រទ្បប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here